សូមអញ្ជើញបញ្ជារទិញទំនិញឲ្យបានមុនម៉ោង ៤​ រសៀល​ថ្ងៃនេះ ដូច្នេះលោកអ្នកនឹងទទួលទំនិញក្រោយម៉ោង ១២​ រសៀលថ្ងៃស្អែក!

គោលការណ៍

  • គណនីដែលបានចុះឈ្មោះ៖: អតិថិជនទាំងអស់អាចធ្វើការបញ្ជាទិញតាមរយៈគេហទំព័រម៉ុណុអ៉ិចស្ព្រេស ឬ តាមកម្មវិធីទូរស័ព្ទម៉ុណុអ៉ិចស្ព្រេសរបស់យើងតាមរយះការបង្កើតគណនីជាមួយកម្មវិធីយើង។ គណនីនេះនឹងត្រូវចងចាំនិងកើតឡើងដដែលសម្រាប់ការបញ្ជាទិញបន្ទាប់។
  • ការបញ្ជាទិញ និង តម្លៃ ៖: ក្រុមការងាររបស់យើងនឹងធ្វើការយ៉ាងសកម្មក្មុងការរក្សាព័ត៌មានថ្មីៗបំផុត រួមទាំងតម្លៃ និងចំនួនស្តុកដែលដាក់បង្ហាញ។ អតិថិជនទាំងអស់​ អាចពិនិត្យរាល់ព័ត៌មានលំអិតផលិតផល មុនពេលបញ្ជាទិញ ហើយបន្ទាប់មកចុច“កុម្ម៉ង់” ហើយបន្ទាប់មកចុច “ បន្ដកុម្ម៉ុង់” ។​ ការបញ្ជាទិញនឹងត្រូវបានយល់ព្រម បន្ទាប់ពីអ្នកលក់បានត្រួតពិនិត្យស្តុកហើយទទួលយកការបញ្ជាទិញ។ តម្លៃ និង ស្តុកដែលមាន អាចមានការប្រែប្រួលតម្លៃ និងចំនួន បន្ទាប់ពីការទទួលយកការបញ្ជាទិញ។ ក្នុងករណីបែបនេះ យើងនឹងជូនដំណឹងដល់ អ្នកទិញ និងបញ្ជាក់ការយល់ព្រម មុនពេលលក់ជូន។ ប្រសិនបើអ្នកមិនទទួលបានអ៉ីម៉ែលបញ្ជាក់ក្នុងរយៈពេល ១២ ម៉ោង សូមទាក់ទងមកយើងខ្ញុំតាមរយៈទំនាក់ទំនងនេះ។
  • ការទៅយកផ្ទាល់នៅទីតាំងរបស់យើង ៖ អ្នកអាចជ្រើសរើសជំរើស“ ទៅយកផ្ទាល់” ប្រសិនបើអ្នកចង់ទទួលបានផលិតផលដោយផ្ទាល់នៅក្នុងទីតាំងរបស់យើង យើងមិនមានគិតថ្លៃដឹកជញ្ជូនបន្ថែមទេ។ ប្រសិនបើអ្នកមិនអាចមកទាន់ពេលទេនោះយើងនឹងទាក់ទងអ្នក សម្រាប់មកយកផ្ទាល់។ ថ្លៃសេវាផ្សេងៗ នឹងត្រូវស្នើសុំឲ្យបង់។​​
  • ការដឹកជញ្ជូន ៖ :នៅពេលដែលផលិតផលបានត្រៀមរួចរាល់សម្រាប់ការដឹកជញ្ជូន ក្រុមការងារដឹកជញ្ជូនរបស់យើង នឹងទាក់ទងអ្នក មុនពេលដឹកជញ្ជូន។ នៅពេលកញ្ចប់មកដល់ទីតាំងដែលបានកំណត់អ្នក យើងនឹងទាក់ទងអ្នកដើម្បីទទួលកញ្ចប់។ ក្នុងករណីដែលអ្នកមិននៅអាស័យដ្ឋានរបស់អ្នក ក្នុងកំឡុងពេលមកដល់កញ្ចប់ឥវ៉ាន់មកដល់ អ្នកអាចផ្តល់សិទ្ធិអោយនរណាម្នាក់មកទទួលជំនួស។ ប្រសិនបើអ្នកនរណាជួយយកជំនួស អ្នកអាចស្នើសុំការដឹកជញ្ជូនជាលើកទីពីរដោយបង់ថ្លៃសេវាដឹកជញ្ជូនបន្ថែមតាមគោលការណ៍របស់យើង។
    • ថ្លៃសេវាដឹកជញ្ជូននឹងត្រូវបានចង្អុលបង្ហាញយ៉ាងច្បាស់មុនពេលអ្នកចាប់ផ្តើមពិនិត្យ។
  • វិធីបង់ប្រាក់៖ មានវិធីសាស្រ្តទូទាត់ប្រាក់ចំនួន ៣ រួមមាន
    • ផ្ដល់សាច់ប្រាក់នៅពេលដឹកជញ្ជូន។ អត្រាប្តូរប្រាក់ ១ ដុល្លារ = ៤១០០ រៀល
    • ផ្ទេរប្រាក់តាមគណនីធនាគានៅពេលដឹកជញ្ជូន។ យើងមានគណនីធនាគាជាច្រើនដូចជា វីង TrueMoney ធនាគារ ABA ។
    • ផ្ទេរប្រាក់តាមធនាគារ ពេលកុម្ម៉ង់។​ យើងមានគណនីច្រើនដូចជា វីង Truemoney ធនាគារABA និងវីសាកាត។ សូមកត់សម្គាល់ថាផលិតផលមួយចំនួន តម្រូវឱ្យអតិថិជនបង់ប្រាក់ជាមុនតាមរយៈការផ្ទេរប្រាក់តាមគណនីធនាគារ។
  • ការលុបចោល និងការសងប្រាក់វិញ ៖:ផលិតផលទាំងអស់ត្រូវបានបញ្ជាក់យ៉ាងច្បាស់ជាមួយ នឹងល័ក្ខខ័ណ្ឌនៃការលុបចោល និង ការសងប្រាក់វិញដែលរួមមាន ៣ កម្រិត ដូចខាងក្រោម៖
    • អាចបត់បែនបាន ៖: ផលិតផលដែលបានបញ្ជាទិញអាចត្រូវបានលុបចោលគ្រប់ពេល មុនពេលការបញ្ជាទិញត្រូវបានទទួលយកដោយអ្នកលក់ដោយឥតគិតថ្លៃ។ បន្ទាប់ពីការបញ្ជាទិញត្រូវបានទទួលយកដោយអ្នកលក់ ការលុបចោលអាចទទួលបានប្រាក់សងវិញ ១០០​ % ប្រសិនបើអ្នកលក់យល់ព្រមតាម សំណើរបស់អ្នក។ ទំនិញដែលទិញរួ អាចប្ដូរវិញបាន និងទទួលបានប្រាក់ ១០០% ប្រសិនបើអ្នកលក់យល់ព្រមតាមសំណើ ដែលអ្នកបានស្នើរក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីកញ្ចប់ទំនិញត្រូវបានប្រគល់ជូនអ្នក ហើយយើងត្រូវផ្ទៀងផ្ទាត់ថា ផលិតផលរបស់យើងពិតជាមិនអាចទទួលយកបានមែន។ ការស្នើសុំសងប្រាក់វិញបន្ទាប់ពី ២៤ ម៉ោងនៃការទទួលទំនិញ គឺមិនអាចធ្វើបានទេ។
    • តឹង: ផលិតផលដែលបានបញ្ជាទិញមិនអាចលុបចោលបានទេបន្ទាប់ពីទទួលយកការបញ្ជាទិញ។ ទំនិញដែលទិញរួច អាចប្ដូរវិញ និងទទួលបានប្រាក់ ៥០% ប្រសិនបើអ្នកលក់យល់​ព្រមតាម សំណើ ដែលអ្នកបានស្នើររយៈពេល ២៤ ម៉ោងបន្ទាប់ពីកញ្ចប់ទំនិញត្រូវបានប្រគល់ជូនអ្នក ហើយយើងត្រូវផ្ទៀងផ្ទាត់ថា ផលិតផលរបស់យើងពិតជាមិនអាចទទួលយកបានមែន។ ការស្នើសុំសងប្រាក់វិញបន្ទាប់ពី ២៤ ម៉ោងនៃការទទួលទំនិញ គឺមិនអាចធ្វើបានទេ។
    • តឹងរ៉ឺងបំផុត ៖​​: ផលិតផលដែលត្រូវបានគេបញ្ជាទិញមិនអាចត្រូវបានលុបចោលទេ បន្ទាប់ពីការបញ្ជាទិញត្រូវបានទទួលយកដោយអ្នកលក់។ ការស្នើសុំសងប្រាក់វិញបន្ទាប់ពី ការទទួលទំនិញ គឺមិនអាចធ្វើបានទេ។

ជាមួយនឹងគោលការណ៍ការលុបចោល និង ការសងប្រាក់ទាំង ៣ កម្រិតនេះ បន្ទាប់ពីការលុបចោលនិងការសងប្រាក់វិញត្រូវបានយល់ព្រម យើងនឹងផ្ទេរប្រាក់វិញទៅគណនីធនាគាររបស់អ្នកយ៉ាងយូរបំផុត ៧ ថ្ងៃបន្ទាប់ពីការយល់ព្រម។

  • ល័ក្ខខ័ណ្ឌទូទៅ៖: យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការបដិសេធការបញ្ជាទិញ ដោយហេតុផលណាមួយ ប្រសិនបើចាំបាច់។  

ដោយបន្តចុចពាក្យ “កុម្ម៉ុង់” មានន័យថាអតិថិជនយល់ព្រមគោរពតាមលក្ខខណ្ឌទាំងអស់ដែលបានចែងខាងលើ។

  • ការបដិសេធផលិតផល ៖: ទោះបីជាយើងកំពុងព្យាយាមអស់ពីសមត្ថភាព ដើម្បីរក្សាភាពត្រឹមត្រូវនៃរូបភាពក៏ដោយ ក៏រូបថតនៃផលិតផល អាចខុសពីរូបរាងពិតទាំងស្រុង រួមទាំងភាពស្រស់ និង ពណ៌របស់វា ។ ល។ លើសពីនេះទៀតបន្លែស្រស់ ផ្លែឈើស្រស់ និងសាច់ស្រស់ អាចថយទំងន់ពេលវេចខ្ចប់ និងដឹកជញ្ជូនតាមល័ក្ខខ័ណ្ខរបស់ផលិតផល។
  • ផលិតផលអស់ពីស្តុក៖ : ទោះបីជាគេហទំព័ររបស់យើងបង្ហាញអំពីចំនួនផលិតផលដែលមាននៅក្នុងស្តុកក៏ដោយ យើងរក្សាសិទ្ធិក្នុងការលុបចោលការបញ្ជាទិញ ប្រសិនបើផលិតផលអស់ពីស្ដូកបន្ទាប់ពីទទួលការបញ្ជាទិញ។ ក្នុងករណីបែបនេះ យើងនឹងជូនដំណឹងដល់អ្នកភ្លាមៗនៅពេលដែលចំនួននៅក្នុងស្តុកត្រូវបានបញ្ជាក់។

1 . សេចក្ដីចាប់ផ្ដើម

ក្រុមហ៊ុនស្ពែស៊ាណេត​ បានបង្កើតឡើងសេវាកម្មមួមានឈ្មោះថា ម៉ុណុអ៉ិចស្ព្រេស (“ ពួកយើង”“ យើង” ឬ“ របស់យើង”) ដែលជាអ្នកដាក់ប្រតិបត្តិការសេវាកម្មលក់ទំនិញតាមប្រព័ន្ធអនឡាញ​​​​ ម៉ុណុអ៉ិចស្ព្រេស ដែលរួមមាន គេហទំព័រ និងកម្មវិធីទូរស័ព្ទ (ដែលហៅថា“ សេវាកម្ម”) ។

គោលការណ៍ភាពឯកជនរបស់យើង​ តាក់តែងឡើង ដើម្បីគ្រប់គ្រងការចូលទៅប្រើប្រាស់របស់​ អតិថិជនទៅកាន់គេហទំព័រម៉ុណុអ៉ិចស្ព្រេស ​និង ពន្យល់ពីវិធីការប្រមូលព័ត៌មាន ការការពារព័ត៌មាន និងការបញ្ចេញព័ត៌មានដែលទទួលបានពីការចូលប្រើប្រាស់សេវាកម្មរបស់យើង។

យើងប្រើទិន្នន័យរបស់អ្នក ដើម្បីពង្រឹង និងកែលម្អសេវាកម្មរបស់យើង។ តាមរយៈការចូលប្រើប្រាស់​ សេវាកម្មវាមានន័យថា​ អ្នកយល់ព្រមអនុញ្ញាតឲ្យពួកយើងប្រមូល និងការប្រើប្រាស់ព័ត៌មានរបស់អ្នក ស្រប​តាមគោលការណ៍នេះ។

2. និយមន័យ

សេវាកម្ម : ប្រព័ន្ធលក់ទំនិញតាមប្រព័ន្ធអនឡាញម៉ុណុអ៉ិចស្ព្រេស រួមទាំងគេហទំព័រ និងកម្មវិធីទូរស័ព្ទ ដែលដាក់ឲ្យមានដំណើរការប្រើប្រាស់ដោយម៉ុណុអ៉ិចស្ព្រេស។

ទិន្នន័យផ្ទាល់ខ្លួន : ទិន្នន័យអំពីបុគ្គលមួយរូបដែលអាចប្រើបានសំរាប់កំណត់អត្តសញ្ញាណរបស់​ អតិថិជនតាមរយះទិន្នន័យទាំងនោះ (ឬ ពីព័ត៌មានទាំងនោះ និងព័ត៌មានផ្សេងទៀតដែលអាចសម្គាល់ ពីអតិថិជននោះ) ។

ទិន្នន័យប្រមូលតាមរយៈការប្រើប្រាស់ : ទិន្នន័យដែលប្រមូលបានដោយស្វ័យប្រវត្តិដោយ ការប្រើប្រាស់សេវាកម្ម ឬប្រព័ន្ធរបស់យើង (ឧទាហរណ៍រយៈពេលនៃការចូលមើលគេហទំព័រ) ។

COOKIES ឯកសារតូចៗដែលផ្ទុកនៅក្នុងឧបករណ៍អេឡិចត្រូនិចរបស់អ្នក (កុំព្យូទ័រ ឬទូរស័ព្ទ) ។

អ្នកត្រួតពិនិត្យទិន្នន័យ : បុគ្គល ឬ នីតិបុគ្គល​(តែម្នាក់ឯង ឬរួមគ្នា ឬរួមគ្នាជាមួយដៃគូផ្សេងទៀត) ដែលកំណត់គោលបំណង និងលក្ខណៈដែលទិន្នន័យផ្ទាល់ខ្លួនណាមួយត្រូវបានប្រើប្រាស់។ សម្រាប់គោលការណ៍ភាពឯកជននេះ ពួកយើងគឺជាអ្នកត្រួតពិនិត្យទិន្នន័យរបស់អ្នក។

អ្នករៀបចំទិន្នន័យ (ឬ អ្នកផ្តល់សេវាកម្ម) : បុគ្គល ឬ នីតិបុគ្គលដែលដំណើរការទិន្នន័យក្នុងនាមអ្នក ត្រួតពិនិត្យទិន្នន័យ។ យើងអាចប្រើសេវាកម្មរបស់អ្នកផ្តល់សេវាផ្សេងៗទៀត ដើម្បីដំណើរការទិន្នន័យ របស់អ្នកឱ្យកាន់តែមានប្រសិទ្ធភាព។

DATA SUBJECT ជាបុគ្គលដែលជាកម្មវត្ថុនៃទិន្នន័យផ្ទាល់ខ្លួន។

អ្នកប្រើប្រាស់ : ជាបុគ្គលដែលប្រើប្រាស់សេវាកម្មរបស់យើង។ អ្នកប្រើប្រាស់ត្រូវជា DATA Subject ដែលជាកម្មវត្ថុនៃទិន្នន័យផ្ទាល់ខ្លួន។


3. ការប្រមូលនិងប្រើប្រាស់ព័ត៌មាន

យើងប្រមូលព័ត៌មានប្រភេទផ្សេងៗគ្នាជាច្រើនសម្រាប់គោលបំណងផ្សេងៗ ដើម្បីផ្តល់ និងកែលម្អ សេវាកម្មរបស់យើងដល់អ្នក។



4. ប្រភេទទិន្នន័យដែលប្រមូលបាន

ទិន្នន័យ​ផ្ទាល់ខ្លួន

នៅពេលប្រើសេវាកម្មរបស់យើង យើងអាចស្នើសុំឱ្យអ្នកផ្តល់ឱ្យយើងនូវព័ត៌មាន ដែលអាចកំណត់ អត្តសញ្ញាណផ្ទាល់ខ្លួនដែលអាចត្រូវបានប្រើ ដើម្បីទាក់ទង ឬ កំណត់អត្តសញ្ញាណអ្នក (“ទិន្នន័យផ្ទាល់ខ្លួន”)។ ព័ត៌មានដែលសំរាប់ពីអត្ដសញ្ញាណរបស់អ្នកមានដូចជា

4.1. អ៉ីម៉ែល

4.2. នាម និង នាមត្រកូល

4.3. លេខទូរស័ព្ទ

4.4. អាស័យដ្ឋាន

4.5. គណនីធនាគារ

4.6. Cookies និង​ ទិន្នន័យប្រមូលតាមរយះការប្រើប្រាស់

ទិន្នន័យប្រមូលតាមរយៈការប្រើប្រាស់

យើងនឹងប្រមូលទិន្នន័យ តាមរយះ Browser ដែលអ្នកប្រើប្រាស់ ដើម្បីចូលទៅមើលសេវាកម្មរបស់ យើង​ ឬ តាមរយៈគ្រឿងអេឡិចត្រូនិច​ដែ​ល​អ្នកប្រើប្រាស់។

ទិន្នន័យប្រមូលតាមរយៈការប្រើប្រាស់​ រួមបញ្ចូលដូចជា​ IP Address, ប្រភេទរបស់Browser ជំនាន់កម្មវិធីរបស់Browser, ព័ត៌មាននៅលើគេហទំព័ររបស់យើងដែលអ្នកចូលប្រើប្រាស់, ពេលវេលា​ និងថ្ងៃដែលអ្នកចូលប្រើប្រាស់, ពេលវេលាដែលអ្នកចំណាយលើទំព័រនីមួយៗ, ការកំណត់ពីប្រភេទ​ឧបករណ៍អេឡិចត្រូនិច និងទិន្នន័យចាំបាច់ផ្សេងៗទៀត។

នៅពេលដែលអ្នកចូលប្រើសេវាកម្មជាមួយឧបករណ៍អេឡិចត្រូនិច ទិន្នន័យការប្រើប្រាស់នេះអាចរាប់បញ្ចូលព័ត៌មានដូចជា ប្រភេទឧបករណ៍ដែលអ្នកប្រើ លេខសម្គាល់អត្តសញ្ញាណឧបករណ៍របស់អ្នក អាសយដ្ឋាន IP របស់ឧបករណ៍របស់អ្នក ប្រព័ន្ធប្រតិបត្តិការឧបករណ៍ប្រភេទនៃកម្មវិធីអ៊ីនធឺណែត កំណត់អត្តសញ្ញាណនិងទិន្នន័យរោគវិនិច្ឆ័យផ្សេងទៀត។

ការទាញយកទិន្នន័យតាម Cookies

យើងប្រើប្រាស់ Cookies ដើម្បីសង្កេត​តាមដានសកម្មភាពនៅលើសេវាកម្ម ហើយយើងទាញយក ព័ត៌មានចាំបាច់មួយចំនួន។

Cookies ជាប្រភេទឯកសារតូចៗ ​ដែល​រួមបញ្ចូលកម្មវិធី​កំណត់ទិន្នន័យពិសេស​។ Cookies​ ត្រូវបានបញ្ជូនទៅ browser ​របស់អ្នកពីគេហទំព័របស់យើង​ ហើយ​ផ្ទុកនៅលើឧបករណ៍ អេឡិចត្រូនិច​របស់អ្នក។

អ្នកអាចកំណត់ Browser របស់អ្នក ដើម្បីបដិសេធ Cookies​ ទាំងអស់ ឬ ​កំណត់ពេល​ Cookies​ ត្រូវបានផ្ញើរទៅអ្នក។ ទោះជាយ៉ាងណាក្ដី អ្នកប្រហែលជាមិនអាចចូលទៅទំព័រមួយចំនួន ប្រសិនបើ Cookies​​ ត្រូវបានបដិសេធ។

ទិន្នន័យផ្សេងៗ

ពេលកំពុងប្រើប្រាស់សេវាកម្មរបស់យើង យើង​អាចនឹងប្រមូលទិន្នន័យមួយចំនួនផ្សេងៗទៀត ដើម្បីផ្ដល់សេវាកម្មជូនអ្នក។

5. ការប្រើប្រាស់ទិន្នន័យ

ម៉ុណុអ៉ិចស្ព្រេស​ ប្រើប្រាស់ទិន្នន័យដែលប្រមូលបានសំរាប់គោលបំណងផ្សេងៗ​​ ដូចជា

5.1. ផ្ដល់សេវាកម្ម និងរក្សាស្ថេរភាពដំណើរការរបស់សេវាកម្ម

5.2. ផ្ដល់ព័ត៌មានអំពីការផ្លាស់ប្ដូរផ្សេងៗរបស់សេវាកម្ម

5.3. អញ្ជើញអ្នកឲ្យចូលរួមក្នុងកម្មវិធីថ្មីៗ របស់សេវាកម្មរបស់យើង ប្រសិនបើអ្នកយល់ព្រម

5.4. ផ្ដល់សេវាគាំទ្រដល់អ្នក

5.5. ប្រមូលទិន្នន័យសំខាន់ ដើម្បីពួកយើងអាចពង្រឹងសេវាកម្មឲ្យកាន់តែល្អ

5.6. ត្រួតពិនិត្យការចូលប្រើប្រាស់សេវាកម្ម

5.7. តាមដាន និងការពារ​បញ្ហាបច្ចេកទេសផ្សេងៗ

5.8. បំពេញសេវាកម្មទៅតាមសំណូមពររបស់អ្នក

5.9. អនុវត្ដ​នូវកាតព្វកិច្ចផ្សេងៗ ដែលមានកំណត់តាមការព្រមព្រៀងរវាងអ្នក និង​ពួកយើង ​​ដូចជាការចេញវិក័យបត្រ និងការប្រមូលប្រាក់ជាដើម។​

5.10. ផ្ដល់នូវព័ត៌មានពីសេវាកម្មផ្សេងៗ​ ដែលស្រដៀងនឹងសេវាកម្មដែលអ្នកកំពុងប្រើប្រាស់។ ប៉ុន្ដែអ្នកអាច​​​​កំណត់​កម្មវិធី ដើម្បីមិនទទួលយក​​​​​​​​​ព័ត៌មានទាំងនោះបាន។

5.11. សំរាប់គោលបំណងផ្សេងៗទៀត ដែលយើងរៀបរាប់ពេលដែលអ្នកផ្ដល់ព័ត៌មាន

5.12. សំរាប់គោលបំណងផ្សេងៗទៀត​ ដែលអ្នកយល់ព្រម

6. ការរក្សាទុកទិន្នន័យ

យើងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក សំរាប់តែការប្រើប្រាស់ចាំបាច់តាមការរៀបរាប់នៅក្នុង គោលការណ៍ឯកជនភាពនេះតែប៉ុណ្ណោះ។ យើងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ក្នុងកម្រិត​ ដែលចាំបាច់ ដែលតម្រូវដោយកាតព្វកិច្ចរបស់ច្បាប់ (ឧទាហរណ៍ ក្នុងករណី ដែលយើងតម្រូវឲ្យរក្សាទិន្នន័យទៅតាមច្បាប់ផ្សេងៗ, ដោះ្រសាយជម្លោះផ្សេងៗ និង ​អនុវត្ដតាមការព្រមព្រៀងនៃច្បាប់ និងគោលការណ៍ផ្សេងៗ។

យើងរក្សាទុកទិន្នន័យប្រមូលតាមរយៈការប្រើប្រាស់ ក្នុងគោលបំណង​ធ្វើវិភាគតែប៉ុណ្ណោះ។ ទិន្នន័យដែលប្រមូលតាមរយៈការប្រើប្រាស់ត្រូវបានរក្សាទុក​សំរាប់រយៈពេលខ្លី លើកលែងតែពេល​ ទិន្នន័យនេះត្រូវបានប្រើប្រាស់សំរាប់ពង្រឹងប្រព័ន្ធ​សុវត្ថិភាព ឬធ្វើឲ្យប្រសើរឡើងនូវមុខងារ នៅក្នុងសេវាកម្មរបស់យើង ឬ ពួកយើងតម្រូវឲ្យរក្សាទុកទិន្នន័យរយៈពេលយូរតាមការណែនាំ របស់ច្បាប់។

7.ការបង្ហាញពីទិន​្នន័យ

យើងមានកាតព្វកិច្ចចាំបាច់ក្នុងការ​បើកបង្ហាញពីទិន្នន័យ​​ដែលយើងប្រមូល​​ ឬទិន្នន័យដែលអ្នកផ្ដល់ឲ្យ តាមស្ថានភាពដូចរៀបរាប់ខាងក្រោម

7.1. ការបើកបង្ហាញតាមសំណើរសុំរបស់ច្បាប់

ក្នុងកាលះទេសះចាំបាច់ យើងនឹង​ត្រូវបានស្នើសុំឲ្យបើកបង្ហាញទិន្នន័យ​ តាមរយៈការស្នើសុំរបស់ អាជ្ញាធ​រ​មានសមត្ថកិច្ច​របស់រដ្ឋ។

7.2. ដំណើរការជំនួញ

ប្រសិនបើក្រុមហ៊ុនរបស់យើង​ ចូលរួមក្នុងការ​​រួមបញ្ចូលគេនៃក្រុមហ៊ុន ការលក់ទ្រព្យសកម្ម និងអសកម្ម ដូច្នេះទិន្នន័យរបស់អ្នកអាចនឹងត្រូវបានបើកបង្ហាញ។​

7.3. ករណីផ្សេងៗទៀត​ ដែលយើងអាចបើកបង្ហាញព័ត៌មានរបស់អ្នក​​ ដូចការររៀបរាប់ខាងក្រោម:

7.3.1. ជូន​ដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើង

7.3.2. ដល់ក្រុមហ៊ុនជាប់កិច្ចសន្យា ក្រុមហ៊ុនផ្ដល់សេវា​កម្ម និង ភាគីទី ៣ ផ្សេងៗទៀត ដែលយើងប្រើប្រាស់សេវាកម្មរបស់ពួកគេ ដើម្បីមកផ្គត់ផ្គង់ដល់សេវាកម្មរបស់យើង

7.3.3. ដើម្បីបំពេញគោលបំណងដែលអ្នកផ្ដល់ទិន្នន័យឲ្យ

7.3.4. សំរាប់គោលបំណងនៃការបើកបង្ហាញទិន្នន័យផ្សេងៗទៀត ពេលអ្នកផ្ដល់ទិន្នន័យឲ្យ

7.3.5. សំរាប់គោលបំណងផ្សេងៗទៀត​ ដែលអ្នកអនុញ្ញាតយល់ព្រម

7.3.6. សំរាប់គោលបំណងដែលយើងជឿជាក់ថា ការបើកបង្ហាញទិន្នន័យនេះ ជាកត្ដាចាំបាច់ និងត្រឹមត្រូវក្នុងការការពារសិទ្ធិ និងទ្រព្យសម្បត្ដិរបស់ក្រុមហ៊ុន របស់អតិថិជន និង​របស់បុគ្គលពាក់ព័ន្ធផ្សេងៗទៀត។ ​​

8. សុវត្ថិភាពរបស់ទិន្នន័យ

សុវត្ថិភាពនៃទិន្នន័យរបស់អ្នកគឺពិតជាចាំបាច់សំរាប់ពួកយើង។ យើងនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ក្នុងការការពារនូវទិន្នន័យរបស់អ្នក ទោះបីជាពួកយើងមិនអាចធានាការការពារនូវទិន្នន័យឲ្យបានល្អ​ ឥតខ្ចោះ ដោយសារតែទិន្នន័យត្រូវបានចរាចរណ៍នៅក្នុងអ៉ីនធើណេត។

9. អ្នកផ្ដល់សេវាកម្មផ្សេងៗទៀត

យើងត្រូវទិញសេវាកម្មរបស់ក្រុមហ៊ុន​ផ្ដល់សេវាកម្មដៃគូ​ និងបុគ្គលដែលផ្ដល់សេវាកម្ម ដើម្បីជំនួយដល់សេវាកម្មរបស់យើង​ (“អ្នកផ្តល់សេវាកម្ម”)ដើម្បីឲ្យពួកគេផ្ដល់សេវាកម្មជំនួសឲ្យ​ ពួកយើង ឬដំណើរការសេវាកម្មដែលពាក់ព័ន្ធនឹងសេវាកម្មរបស់យើង​​ ឬ ជួួយយើងក្នុងការវិភាគលើទិន្នន័យការប្រើប្រាស់សេវាកម្មរបស់យើង

ក្រុមហ៊ុន​ផ្ដល់សេវាកម្មដៃគូ​ និងបុគ្គលដែលផ្ដល់សេវាកម្ម​​ អាចចូលទៅប្រើប្រាស់ទិន្នន័យ សំរាប់ផ្ដល់សេវាកម្មជំនួសយើងតែប៉ុណ្ណោះ​ ហើយពួកគេមិនអនុញ្ញាតឲ្យបើកបង្ហាញទិន្នន័យ ក្នុងគោលដៅផ្សេងៗ ណាមួយដោយគ្មានការអនុញ្ញាតឡើយ។​

10. តំណភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត

សេវាកម្មរបស់យើង អាចនឹងមានខ្សែរតំណភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត​ ដែលមិនត្រូវបាន គ្រប់គ្រង​ដោយពួកយើង។ ប្រសិនបើអ្នកចុចចូលទៅខ្សែរតំណភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត របស់ភាគីទីបី​ អ្នកនឹងចូលទៅដល់គេហទំព័ររបស់ក្រុមហ៊ុននោះ។​ យើងលើកទឹកចិត្ដឲ្យអ្នកទៅអាចអំពី គោលការណ៍ឯកជនភាពរបស់គេ។

យើងមិនមានសិទ្ធិគ្រប់គ្រង​ និងមិនអាចទទួលខុសត្រូវជំនួសឲ្យភាគីទីបីលើ គោលការណ៍ឯកជនភាព របស់គេឡើយ។​

11. ការផ្លាស់ប្ដូរគោលការណ៍ឯកជនភាព

យើងអាចនឹងផ្លាស់ប្ដូរគោលការណ៍ឯកជនភាព​តាមការចាំបាច់។​ យើងនឹងជម្រាបជូនទៅអ្នក ក្នុងករណីមានការផ្លាស់ប្ដូរនៅលើទំព័រនេះ។​

យើងនឹងជម្រាបជូនអ្នកតាមអ៉ីម៉ែល ឬការប្រកាសនៅលើគេហទំព័រសេវាកម្មរបស់យើង មុននឹងមានការផ្លាស់ប្ដូរដែលត្រូវចូលជាធរមាននៅលើទំព័រនេះ។​

យើងលើកទឹកចិត្ដឲ្យអ្នកអានលម្អិតគោលការណ៍ឯកជនភាពសំរាប់ការផ្លាស់ប្ដូរផ្សេងៗ។ ការផ្លាស់ប្ដូរ​ គោលការណ៍ឯកជនភាពចូលជាធរមាន ពេលយើង​ដាក់បង្ហាញនូវទំព័រនេះ។

12. ទំនាក់ទំនងពួកយើង

ប្រសិនបើអ្នកមានសំនួរអំពីគោលការណ៍ឯកជនភាព សូមទំនាក់ទំនងមកពួកយើងតាមរយៈអ៉ីម៉ែល

monoexpress@spacianet.com

សំណព្វចិត្ត 0
បើកទំព័រសំណព្វចិត្ត បន្តទិញទំនិញ